មានបុរសម្នាក់ធ្វើដំណើរមកមន្ទីរពេទ្យដើម្បីអោយគ្រូពេទ្យពិនិត្យពីព្រោះ ពងស្វាសរបស់គាត់ម្ខាង ប្រែទៅជាពណ៌ខៀវ ។
គ្រូពេទ្យ៖ អូ ពងស្វាសរបស់លោកទៅជាអញ្ចឹងទុកយូរអត់បានទេ ត្រូវតែកាត់វាមួយចំហៀងនឹងចោលទើបបាន បើមិនចឹងទេ វានឹងរលួយអស់មិនខាន់ ។
បុរសអ្នកជំងឺ៖ ចុះបើកាត់អញ្ងញ្ចឹងវា អត់មានបញ្ហាអ្វីទេ ឬលោកគ្រូពេទ្យ ?
គ្រូពេទ្យ៖ អើ ចុះវាមានមួយទៀតដែរតើ។ បើកាត់មួយនៅសល់មួយទៀតអាចបន្តការងារបាន។
ដោយលោកគ្រូពេទ្យបានពន្យល់យ៉ាងក្បោះក្បាយដូច្នេះ បុរសជាអ្នកជំងឺក៏សំរេចចិត្តវះកាត់ពងស្វាសគាត់ម្ខាងចោល ។ មួយសប្តាហ័ក្រោយមក ពងស្វាសរបស់គាត់ម្ខាងទៀតប្រែទៅជាពណ៌ខៀវទៀត ហើយធ្វើដំណើរទៅមន្ទីរពេទ្យទៀត ។
គ្រូពេទ្យ៖ ចុម ទៅជាពណ៌ខៀវទៀតហើយ អូអញ្ចឹង ទុកមិនបានទេ ។លោកត្រូវតែកាត់វាចោលទៀតទើបបាន ។
បុរសអ្នកជំងឺ៖ កាត់ទៀត? ចុះកាត់ហើយមិនមានបញ្ហាអ្វីទេឬគ្រូពេទ្យ?
គ្រូពេទ្យ៖ វាមិនអីទេ គ្រាន់តែមិនអាចមានកូនបានតែ ប៉ុណ្ណោះ ហើយបើលោកទុកវាទៀត វានឹងរលួយដល់កន្លែងផ្សេងៗទៀត ។
បន្ទាប់ពីស្តាប់ការណែនាំរបស់គ្រូពេទ្យហើយ បុរសនេះក៏សំរេចចិត្តកាត់ពងស្វាសចោលម្ខាងទៀត ។ មួយសប្តាហ៍ក្រោយមកទៀត លិង្គរបស់គាត់ប្រែទៅជាពណ៌ខៀវវិញទៀត ហើយធ្វើដំណើរទៅមន្ទីពេទ្យជាលើកទី ៣ ម្តងទៀត ។
គ្រូពេទ្យ៖ ជំងឺរបស់លោកធ្ងន់ណាស់ ដូច្នេះត្រូវតែកាត់ចោលទាំងអស់
បុរសអ្នកជំងឺ៖ កាត់ទៀតហើយ? ខ្ញុំសល់តែវាមួយទេ ហើយវាសំខាន់ចំពោះខ្ញុំខ្លាំងណាស់។ តើលោក គ្រូពេទ្យដឹងទេ ?
គ្រូពេទ្យ៖ សំខាន់យ៉ាងម៉េចទៅ ?
បុរសអ្នកជំងឺ៖ សំខាន់ត្រង់ខ្ញុំមិនអាចនោមឈរបានទៅទៀតទេ ប្រសិនបើកាត់វាចោលនោះ ។
គ្រូពេទ្យ៖ អូ មិនអីទេ ចាំខ្ញុំដាក់ទុយោអោយ ហើយអាចនោមឈរបានដដែល ។
បន្ទាប់ពីស្តាប់ការណែនាំរបស់គ្រូពេទ្យយ៉ាងក្បោះក្បាយ ហើយ បុរសនេះក៏សំរេចចិត្តកាត់លិង្គរបស់ គាត់ចោល ហើយទទួលយកការដាក់ទុយោ ។ មួយសប្តាហ៍ក្រោយមក បុរសនេះក៏ត្រលប់មកជួបគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យម្តងទៀត ដោយសារលើកនេះ ទុយោដែលដាក់សំរាប់អោយគាត់នោមឈរនោះទៅជាពណ៌ខៀវទៀត ។
បុរសអ្នកជំងឺ៖ គ្រូពេទ្យ ម៉េចទុយោនេះទៅជាពណ៌ខៀវទៀតហើយ?
គ្រូពេទ្យ៖ អូហ៍ លើកនេះខ្ញុំយល់ហើយ មកពីខោខូវប៊យរបស់លោកចេញពណ៌ហ្នឹងណា ។
បុរសអ្នកជំងឺ៖ ចុម?