ចៃបាល់

Posted by chi kheang - -


ពូ​យ៉ាជា​បុរស​ម្នាក់​ដែល​ងប់​ជាមួយនឹង​វិស័យ​កីឡា​បាល់ទាត់​ណាស់ មួយថ្ងៃៗ​យកចិត្តទុកដាក់​តែ​ការប្រកួត​បាល់ទាត់ លុះ​ដល់​ប្រពន្ធ​គាត់​ទ្រាំ​មិន​បាន​ក៏ បន្ទោស​គាត់​ថា​៖

ប្រពន្ធ​៖​ ​ ​អារម្មណ៍​របស់​បង​មួយថ្ងៃៗ​គឺ​គិតតែ​ពី​បាល់ មិន​ដែល​គិត​ដល់​ខ្ញុំ​បន្តិច​សោះ​!

ប្តី​៖​ ​ ​ម៉េច​ក៏​អូន​និយាយ​អញ្ចឹង អូន​គិត​ច្រើន​ពេក​ហើយ

ប្រពន្ធ​៖​ ​ ​អញ្ចឹង​! អូន​សួរ​បង តើ​បង​មាន​នៅ​ចាំ​ថ្ងៃ​រៀបការ​របស់​ពួក​យើង​ទេ​?

ប្តី​៖​ ​ ​ថ្ងៃ​ដែល​យើង​រៀបការ​គឺ​.....​គឺ​......​អូ​! បង​ចាំបាន​ហើយ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល អ៊ីតាលី​ប្រកួត​ជា​មួយអេ​ស្ប៉ាញ ឈ្នះ ៣​ទល់នឹង ០ ។

ប្រពន្ធ​៖​ ​ ​អស់​កែ​ហើយ​ប្តី​ខ្ញុំ