ម្ចាស់ចំការ៖ លោកយកសត្វនេះទៅណា?ឆាប់យកមកវិញភ្លាម!
មេធាវី៖ នេះជាសត្វដែលខ្ញុំបាញ់បានទេតើ។
ម្ចាស់ចំការ៖ សត្វនេះធ្លាក់លើដីនរណាវាគឺជារបស់អ្នកហ្នឹងហើយ។
មេធាវី៖ នែ!ខ្ញុំជាមេធាវីណាប្រយ័ត្នខ្ញុំប្តឹង!ច្បាស់ជាធ្ងន់កមិនខាន
ម្ចាស់ចំការ៖ នៅឯណាមិនដឹងទេ តែនៅទីនេះគេមិនឡើងតុលាការទេ។ គេកាត់សេចក្តីដោយច្បាប់ទាត់បីជើង។
មេធាវិ៖ អញ្ជឹងក៏បានច្បាប់ហ្នឹងយ៉ាងម៉េចខ្លះ?
ម្ចាស់ចំការ៖ ខ្ញុំទាត់លោកបីជើង បន្ទាប់មកលោកទាត់ខ្ញុំបីជើងវិញ។ ទាត់ម្តងម្នាក់ រហូតដល់នរណាគេព្រមចុះចាញ់មុន។
លោកមេធាវីរូបនោះធ្លាប់ហាត់ក្បាច់គុនតៃក្វាន់ដូពីមុនមកយ៉ាងជំនាញ ក៏យល់ព្រម។ កសិករក៏ទាមទារចាប់ផ្តើមមុន រួចក៏ទាត់មេធាវីបីជើងយ៉ាងធ្ងន់ៗ ធ្វើអោយលោកមេធាវិញសឹងទ្រាំពុំបាន។ បន្ទាប់មកមេធាវីនោះក៏និយាយឡើងថា “អាឡូវដល់វេនខ្ញុំវិញម្តង”។
កសិករក៏តបវិញភ្លាមថា: “អត់ទេ លោក! ខ្ញុំសូមចុះចាញ់ហើយ លោកយកសត្វនេះចុះ”។
មេធាវី: អុញ!