ភ្លក់សម្ល

Posted by chi kheang - -


ក្នុង​ភោជនីយដ្ឋាន​មួយ​ អតិថិជន​ម្នាក់​ទាមទារ​ហៅ​ចុងភៅ​ចេញ​មក​ជួប​ខ្លួន​ ។​ ពេល​ចុងភៅ​មក​ដល់​ គាត់​ស្រែក​ឡើង​ថា​៖
លោក​ឯង​ភ្លក់​សម្ល​បន្តិច​មើល​!
សម្ល​ត្រជាក់​ពេក​មែន​ទេ​ លោក​?
ភ្លក់​ទៅ​ដឹង​ហើយ
ឬ​ក៏​សម្ល​សាប​ពេក​?
ខ្ញុំ​ថា​ភ្លក់​ ម៉េច​ចេះ​តែ​សួរ​?
ចុងភៅ​ពុំ​ដឹង​ធ្វើ​យ៉ាងម៉េច​ក៏​ចូល​ជិត​តុ​ដើម្បី​ភ្លក់​សម្ល​ តែ​ភ្លាម​នោះ​គាត់​ស្រែក​ឡើង​៖
អុញ​!​ លើ​តុ​អត់​មាន​ស្លាបព្រា​ផង​ភ្លក់​សម្ល​យ៉ាងម៉េច​ទៅ​?
ឮ​ដូច្នេះ​អតិថិជន​ក៏​សើច
ម៉េច​ ភ្លក់​មិនកើត​ទេ​មែន​ទេ​?​ ចុះ​ទំ​រាំ​ខ្ញុំ​ តើ​អោយ​ស៊ី​តាម​របៀប​ណា​?