- ក្មួយឯងត្រូវរកនារីណារូបរាងដូចម្តាយរបស់ក្មួយឯង គឺដូចទាំងរូបរាង និងឬកពារ ។ រកបាននារីប្រភេទនោះមុខជាត្រូវចិត្តគាត់មិនខាន ។
យុវជនយើងធ្វើតាមដំបូន្មានរបស់អ្នកជិតខាង ទីបំផុតក៏រកបាននារីម្នាក់ដូចចិត្តមែន ។ នាយប្រាប់អ្នកជិតខាងវិញ៖
- អ៊ុំស្រីនិយាយត្រូវណាស់ ម្តាយខ្ញុំយល់ព្រមអោយខ្ញុំរៀបការជាមួយនារីចុងក្រោយហើយ ។
- នាងនោះដូចម្តាយរបស់ក្មួយឯងមែនទេ?
- បាទ! ដូចបេះបិទ ដូចតាំងពីរូបរាង តាំងពីឬកពារ តាំងពីរបៀបស្លៀកពាក់ និងដាំស្ល ។ ប៉ុន្តែ....
- ប៉ុន្តែយ៉ាងម៉េច?
- ប៉ុន្តែ ឪពុកខ្ញុំបែរជាស្អប់នាងបំផុត ។