បង្ហាត់​ហែល​ទឹក​

Posted by chi kheang - -


នៅ​ឯ​មន្ទីរពេទ្យ​សរសៃប្រសាទ​មួយ​កន្លែង​មាន​អ្នក​ជំងឺសរសៃប្រសាទ​ជាច្រើន ធ្វើ​អោយ​ខ្វះខាត​កន្លែង​ស្នាក់នៅ​របស់​អ្នកជំងឺ​ទាំងនោះ ។

ខាង​មន្ទីរពេទ្យ​បាន​បង្កើត​កម្មវិធី​មួយ​ដើម្បី​ធ្វើ​តេស​អ្នកជំងឺ​ទាំងនោះ ។ ពួកគេ​បាន​បូមទឹក ចេញ​ពី​អាង​ហែល​ទឹក​ទាំងអស់ ហើយ​អោយ​អ្នកជំងឺ​ចុះ​ទៅ​លេង​ក្នុង​អាង​ដែល​គ្មាន​ទឹក​នោះ ។ ខាង មន្ទីរពេទ្យ​បាន​កំណត់​ថា បើ​អ្នកជំងឺ​ណា​មិន​ព្រម​ចុះ​ទៅ​លេង​ក្នុង​អាង​នោះទេ មានន័យ​ថា អ្នក ជំងឺ​នោះ​ធូរស្បើយ​ពី​ការ​ឆ្កួត​ហើយ បន្ទាប់​មក​មន្ទីរពេទ្យ​នឹង​បញ្ជូន​អ្នកជំងឺ​រូប​នោះ​អោយ​ត្រលប់ ទៅ ព្យាបាល​នៅ​ផ្ទះ​វិញ ។

អ្នកជំងឺ​ទាំងនោះ​បាន​ចុះ​ទៅ​លេង​ក្នុង​អាងយ៉ាង​សប្បាយរីករាយ​ប៉ុន្តែ​មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ ចំណាន បែរ​ជា​អង្គុយ​នៅ​មាត់​អាង មិន​បាន​ចុះ​ទៅ​លេង​នឹង​គេ​សោះ ។

គ្រូពេទ្យ​៖ ចំណាន​! ម៉េច​ក៏​មិន​ចុះ​ទៅ​លេង​នឹង​មិត្ត​ភ​កិ្ត​អញ្ចឹង​?

ចំណាន​៖ លោកគ្រូ​ពេទ្យ​ឆ្កួត​ទេ​អី​!!

គ្រូពេទ្យ​៖ បើ​អញ្ចឹង​បានន័យថា លោក​ជា​ហើយ គ្រូពេទ្យ​នឹង​បញ្ជូន​លោក​ទៅផ្ទះ​វិញ​ឆាប់ៗ​នេះ

ចំណាន​៖ ក៏បានៗ ចុះ​ទៅ​លេង​ក៏​បាន​ដែរ​!! តែ​លោក​គ្រូពេទ្យ​ត្រូវតែ​បង្រៀន​ខ្ញុំ​ហែល​ទឹក​សិន ទើប​ខ្ញុំ អាច​ចុះ​លេង​ជាមួយ​អា​ពួកម៉ាក​ខ្ញុំ​បាន​...!!!