មាត់របស់មនុស្សប្រុសនិយាយផ្សេងគិតផ្សេងនៅក្នុងចិត្ត

Posted by chi kheang - -


តើអ្នកធ្លាប់គិតទេថាសម្តីមនុស្សប្រុសដែលនិយាយមកច្រើនតែផ្ទុយស្រលះពីក្នុងចិត្ត

មាត់និយាយ៖ ខ្ញុំយល់ថាមនុស្សស្រីដែលស្លៀកពាក់ខ្លីៗ មើលទៅគ្មានតំលៃទាល់តែសោះ

ក្នុងចិត្ត៖ គួរអោយស្រលាញ់ណាស់ បើមិនស្លៀកសោះរិតតែល្អ

មាត់និយាយ៖ ខ្ញុំសង្ឃឹមថាយើងនឹងក្លាយជាមិត្តដ៏ល្អនឹងគ្នា

ក្នុងចិត្ត៖ នណាចង់ធ្វើមិត្តនោះ......សង្សារវិញល្អជាង........យល់ទេ នេះកំពុងតែញ៉ែហើយដឹង​អត់

មាត់និយាយ៖ ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកទាក់ទងមក ខ្ញុំកំពុងតែនឹក

ក្នុងចិត្ត៖ និយាយអោយរួចពីមាត់ប៉ុណ្ណោះ ព្រោះខ្ញុំកំពុងរកនឹងថាអ្នកឈ្មោះអី

មាត់និយាយ៖ ម្តាយរបស់អ្នកជាមនុស្សគួរអោយចូលចិត្តណាស់

ក្នុងចិត្ត៖ ម្តាយរបស់អ្នកគួរអោយធុញទ្រាន់បំផុត

មាត់និយាយ៖ ដើរលេងជាមួយអ្នក និងបងប្អូនអ្នកច្រើនគ្នាអញ្ចឹងសប្បាយណាស់

ក្នុងចិត្ត៖ មិនដឹងថាមករកងាប់អីម៉ាគំនរ អស់អារម្មណ៍ដើរលេងហើយ អស់លុយច្រើនទៀត

មាត់និយាយ៖ យប់ហើយ ចាំបងជួនអូនទៅផ្ទះវិញ នៅយប់ពេកមិនល្អទេ

ក្នុងចិត្ត៖ កាន់តែយប់កាន់តែល្អ បងចូលចិត្ត ហើយបើមិនបាច់ទៅផ្ទះកាន់តែល្អ​ទៀត

មាត់និយាយ៖ មិនអីទេអូន បងអាចចាំបាន យូរជាងហ្នឹងទៀតក៏មិនអីដែរ បងចូលចិត្ត

ក្នុងចិត្ត៖ មិនដឹងជារវល់ធ្វើស្អីទៀតហើយ យូរនេះយូរ ធុញចង់ងាប់ហើយ