ស្ត្រីម្នាក់ចេញពីផ្ទះរបស់ខ្លួន រត់តម្រង់ទៅផ្ទះឪពុកម្តាយ ស្រែកប្រាប់ឪពុកម្តាយថា ប្តីទះកំផ្លៀងនាងមួយដៃ ស្ទើរបែកអំពិលអំពែកទៅហើយ ។ ឮភ្លាមឪពុកនាង ស្ទុះទៅទះកំផ្លៀងនាងមួយដៃទៀតព្រម ទាំងប្រាប់ថា “ត្រឡប់ទៅផ្ទះវិញប្រាប់ប្តីកូនឯងទៅ វាហ៊ានទះកំផ្លៀងកូនស្រីប៉ា ប៉ាត្រូវតែទះកំផ្លៀងប្រពន្ធវាវិញដែរ” ។