ជំងឺភ្លេចភ្លាំង

Posted by chi kheang - -


រក្សា​គឺជា​មនុស្ស​ម្នាក់​កើត​ជំងឺ​ភ្លេចភ្លាំង​យ៉ាងខ្លាំង គាត់​ចាំ​អ្វី​ពុំ​សូវ​បានយូរ​ទេ ទោះ​ជា​រឿង​ដែល​ទើបនឹង​កើត​ក៏ដោយ ។ បន្ទាប់ពី​បាន​ទៅ​ជួប​លោ​គ្រូពេទ្យ​ជំនាញ និង​ទទួល​ការព្យបាល​មួយ​រយៈមក គាត់​ក៏​បាន​មកជួប​គ្រូពេទ្យ​ម្តងទៀត ។​
​គ្រូពេទ្យ​៖​ ​យ៉ាងម៉េច​ហើយ​រក្សា ជំងឺ​របស់​ឯង​?
​រក្សា​៖​ ​ ​បាទ​លោកគ្រូ​ពេទ្យ ឥឡូវនេះ​ខ្ញុំ​ជា​ហើយ​
​គ្រូពេទ្យ​៖​ ​អញ្ចឹង​ល្អ​ហើយ ខ្ញុំ​ទើបតែនឹង​រៀប​បាយញុំ​ា ... ម​កញុំា​បាយ​ជាមួយ​ខ្ញុំ​លេងសិន​ចាំ​ទៅផ្ទះ​វិញ ។
​រក្សា​និង​លោក​គ្រូពេទ្យ​ក៏​បាន​ទទួលទាន​អាហារ និង​សំណេះសំណាល​គ្នា​យ៉ាង​សប្បាយរីករាយ ។ មួយសន្ទុះ​ក្រោយមក រក្សា​ហាក់បីដូចជា​នឹកឃើញ​រឿង​អ្វីមួយ​ដែល​ធ្វើអោយ​គេ​មាន​ទឹកមុខ​ស្លេកស្លាំង ជាខ្លាំង ហើយ​ក៏​និយាយ​ទៅកាន់​លោក​គ្រូពេទ្យ​ថា​៖
​រក្សា​៖​ ​លោកគ្រូ​ពេទ្យ​! ខ្ញុំ​ភ្លេច​អោយ​ឈឹង​... ដែល​ខ្ញុំ​មក​ផ្ទះ​លោកគ្រូ​ពេទ្យ​នេះ​គឺ​ចង់​ប្រាប់ថា ប្រពន្ធ​ខ្ញុំ គាំងបេះដូង​សន្លប់​នៅ​ផ្ទះ​ឯ​ណោះ អោយ​លោក​គ្រូពេទ្យ​ទៅ​មើល​ជា​ប្រញាប់​....