ការវះកាត់មួយ

Posted by chi kheang - -


មាន​បុរស​ម្នាក់​ធ្វើដំណើរ​មក​មន្ទីរពេទ្យ​ដើម្បីអោយ​គ្រូពេទ្យ​ពិនិត្យ​ពី​ព្រោះ ពងស្វាស​របស់​គាត់​ម្ខាង ប្រែ​ទៅ​ជា​ពណ៌​ខៀវ ។

គ្រូពេទ្យ​៖​ ​អូ ពងស្វាស​របស់លោក​ទៅ​ជា​អញ្ចឹង​ទុក​យូរ​អត់​បាន​ទេ ត្រូវតែ​កាត់​វា​មួយ​ចំហៀង​នឹង​ចោល​ទើបបាន បើ​មិនចឹង​ទេ វា​នឹង​រលួយ​អស់​មិន​ខាន់ ។

បុរស​អ្នកជំងឺ​៖ ​ចុះបើ​កាត់​អញ្ងញ្ចឹងវា អត់​មាន​បញ្ហា​អ្វី​ទេ ឬ​លោក​គ្រូពេទ្យ ?

គ្រូពេទ្យ​៖ ​អើ ចុះ​វា​មាន​មួយទៀត​ដែរ​តើ។ បើ​កាត់​មួយ​នៅ​សល់​មួយទៀត​អាច​បន្ត​ការងារ​បាន។

ដោយ​លោក​គ្រូពេទ្យ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ដូច្នេះ បុរស​ជា​អ្នកជំងឺ​ក៏​សំរេចចិត្ត​វះកាត់​ពងស្វាស​គាត់​ម្ខាង​ចោល ។ មួយ​សប្តាហ័​ក្រោយមក ពងស្វាស​របស់​គាត់​ម្ខាង​ទៀត​ប្រែ​ទៅ​ជា​ពណ៌​ខៀវ​ទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ទៀត ។

គ្រូពេទ្យ​៖​ ​ចុម ទៅ​ជា​ពណ៌​ខៀវ​ទៀតហើយ អូ​អញ្ចឹង ទុក​មិន​បាន​ទេ ។លោក​ត្រូវ​តែ​កាត់​វា​ចោល​ទៀត​ទើប​បាន ។

បុរស​អ្នកជំងឺ​៖​ ​កាត់​ទៀត​? ចុះ​កាត់​ហើយ​មិន​មាន​បញ្ហា​អ្វី​ទេ​ឬ​គ្រូពេទ្យ​?

គ្រូពេទ្យ​៖ ​វា​មិន​អី​ទេ គ្រាន់តែ​មិន​អាច​មាន​កូន​បានតែ ប៉ុណ្ណោះ ហើយ​បើ​លោក​ទុក​វា​ទៀត វា​នឹង​រលួយ​ដល់​កន្លែង​ផ្សេងៗ​ទៀត ។

បន្ទាប់ពី​ស្តាប់​ការណែនាំ​របស់​គ្រូពេទ្យ​ហើយ បុរស​នេះ​ក៏​សំរេចចិត្ត​កាត់​ពងស្វាស​ចោល​ម្ខាង​ទៀត ។ មួយ​សប្តាហ៍​ក្រោយមកទៀត លិង្គ​របស់​គាត់​ប្រែ​ទៅ​ជា​ពណ៌​ខៀវ​វិញទៀត ហើយ​ធ្វើ​ដំណើរ​ទៅ​មន្ទី​ពេទ្យ​ជា​លើក​ទី ៣ ម្តងទៀត ។

គ្រូពេទ្យ​៖​ ​ជំងឺ​របស់​លោក​ធ្ងន់​ណាស់ ដូច្នេះ​ត្រូវតែ​កាត់ចោល​ទាំងអស់

បុរស​អ្នកជំងឺ​៖ ​កាត់​ទៀតហើយ​? ខ្ញុំ​សល់​តែ​វា​មួយ​ទេ ហើយ​វា​សំខាន់​ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់។ តើ​លោក គ្រូពេទ្យ​ដឹង​ទេ ?

គ្រូពេទ្យ​៖ ​សំខាន់​យ៉ាងម៉េច​ទៅ ?

បុរស​អ្នកជំងឺ​៖ ​សំខាន់​ត្រង់​ខ្ញុំ​មិន​អាច​នោម​ឈរ​បាន​ទៅ​ទៀត​ទេ ប្រសិនបើ​កាត់​វា​ចោល​នោះ ។

គ្រូពេទ្យ​៖ ​អូ មិន​អី​ទេ ចាំ​ខ្ញុំ​ដាក់​ទុយោ​អោយ ហើយ​អាច​នោម​ឈរ​បាន​ដដែល ។

បន្ទាប់ពី​ស្តាប់​ការណែនាំ​របស់​គ្រូពេទ្យ​យ៉ាង​ក្បោះក្បាយ ហើយ បុរស​នេះ​ក៏​សំរេចចិត្ត​កាត់​លិង្គ​របស់ គាត់​ចោល ហើយ​ទទួលយក​ការដាក់​ទុយោ​ ។ មួយ​សប្តាហ៍​ក្រោយមក បុរស​នេះ​ក៏​ត្រលប់​មក​ជួប​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ម្តងទៀត ដោយសារ​លើក​នេះ ទុយោ​ដែល​ដាក់​សំរាប់​អោយ​គាត់​នោម​ឈរ​នោះ​ទៅ​ជា​ពណ៌​ខៀវ​ទៀត ។

បុរស​អ្នកជំងឺ​៖​ ​គ្រូពេទ្យ ម៉េច​ទុយោ​នេះ​ទៅ​ជា​ពណ៌​ខៀវ​ទៀតហើយ​?

គ្រូពេទ្យ​៖ ​អូហ៍ លើក​នេះ​ខ្ញុំ​យល់​ហើយ មកពី​ខោ​ខូវប៊យ​របស់​លោក​ចេញ​ពណ៌​ហ្នឹងណា ។

បុរស​អ្នកជំងឺ​៖​ ​ចុម​?