ក្អួតឈាមនឹងមិត្តស្រី

Posted by chi kheang - -


យុវជន​ម្នាក់​ត្អូញត្អែ​រឿង​ស្នេហា​ប្រាប់​មិត្ត​របស់​ខ្លួន​៖

- ​ឯង​ដឹង​ទេ​ កាល​ថ្នាក់​ទី​១១​ គ្នា​ស្រលាញ់​នារី​ម្នាក់​រៀន​ថ្នាក់​ទី​៩​ ។​
- ​លទ្ធផល​យ៉ាងម៉េច​?
-​ត្រឹមតែ​ខកចិត្ត​ហ្នឹង​ណា​ ។​
- ​ម៉េច​អីចឹង​?
- ​ដោយ​ស្រលាញ់​នាង​ពេក​ គ្នា​សម្រេចចិត្ត​រៀន​ថ្នាក់​ទី​១១​ដល់​ទៅ​ ២​ឆ្នាំ​ដើម្បី​រង​ចាំ​នាង​ឡើង​ដល់​ថ្នាក់​ទី​១១​ នឹង​អាល​បាន​រៀន​ថ្នាក់​ជាមួយ​គ្នា​ ។​ដឹង​អី​!
- ​ដឹង​អី​យ៉ាងម៉េច​?
- ​គឺ​ ២​ឆ្នាំ​ក្រោយ​នាង​នៅ​ថ្នាក់​ទី​៩​ ដដែល​ ។​
- ​ស្អី​ ស្រី​ដែល​ឯង​ស្រលាញ់​នោះ​ល្ងង់​ដល់​ម្លឹ​ង​ផង​?
- ​បើ​នាង​ល្ងង់​មែន​ មិន​ថា​អី​ទេ​ តែ​នាង​រៀន​ត្រូ​ត​ថ្នាក់​ទី​៩​ ដល់​តែ​ ២​ឆ្នាំ​ទៀត​ ព្រោះ​ដើម្បី​រង​ចាំ​អា​មួយ​នៅ​ថ្នាក់​ទី​៧​ ទៅ​វិញ​ ។​ ឯង​ថា​ទៅ​មើល​ ល្មម​ក្អួត​ឈាម​ទេ​!