វិន័យ​ក្នុង​ថ្នាក់​

Posted by chi kheang - -


នៅក្នុង​ថ្នាក់​ពេល​ម៉ោង​រៀន អ្នកគ្រូ​បានចេញ​វិន័យ​មួយ​ដល់​សិស្ស​គ្រប់គ្នា បើ​សិស្ស​ណាមួយ​ជជែក​គ្នា​ក្នុង​ម៉ោង​រៀន សិស្ស​នោះ​នឹង​ត្រូវ​ពិន័យ​អោយ​ទៅ​ឈរ​នៅក្រៅ​ថ្នាក់​រួចហើយ​ស្រែក​អោយ​ខ្លាំងៗ ពីអ្វី ដែល​ខ្លួន​បាន​ជជែក​គ្នា​នោះ ។

ថ្ងៃ​មួយ​ពេល​ដែល​សំ​កំពុងតែ​អោន​ខ្សឹប​ដាក់​ត្រចៀក​របស់​សៅ អ្នកគ្រូ​ក៏​ក្រឡេក​មក​ទាន់ ។

អ្នកគ្រូ​៖​ ​ ​សំ​...​ឯង​គួរតែ​ដឹងថា ត្រូវ​ធ្វើ​យ៉ាងម៉េច​ហើយ​មែន​ទេ​....?

សំ​៖​ ​ ​អ្នក​គ្រូនែ៎​....

អ្នកគ្រូ​៖​ ​ ​គ្មាននែ៎ អី​ទេ​....

សំ​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច​ក៏​គោរព​តាម​អ្នកគ្រូ​ហើយក៏​ស្រែក​ខ្លាំងៗ​ថា​៖ “​អ្នកគ្រូ​ភ្លេច​រ៉ូតសំពត់​! អ្នកគ្រូ​ភ្លេច​រ៉ូតសំពត់​!”