របៀប​ដែល​ពួក​ឯង​បាញ់កាំភ្លើង​គឺ​វា​អញ្ចឹង​!!

Posted by chi kheang - -


នៅ​បន្ទាយ​ទាហាន មេទាហាន​កំពុងតែ​បង្ហាត់​កូនទាហាន​បាញ់​កាំភ្លើង ។ កូនទាហាន​ឈរ​ជា​ជួរ​រួច​បាញ់​កាំភ្លើង​តម្រង់​ទៅ​ដប​ស្រា​ដែល​ដាក់​នៅ​ពី​ចម្ងាយ ម្នាក់​ម្តងៗ តែ​ពុំ​មាន​កូនទាហាន​មួយណា​បាញ់​ត្រូវ​ទាល់តែសោះ ។ មេទាហាន​ខឹង​យ៉ាងខ្លាំង ទាញ​កាំភ្លើង​មក ហើយ​ប្រាប់​ទៅ​កូនទាហាន​ថា​៖

•​ ​សុទ្ធតែ​ពួក​អា​អត់​បាន​ការ​!! ចាំ​មើល​យើង​បាញ់​!!

​មេទាហាន​លើ​កាំភ្លើង​យ៉ាង​សង្ហា តែ​បាញ់​មួយ​គ្រាប់ ខុស ពីរ​គ្រាប់​ខុស បី​គ្រាប់​នៅតែ​ខុស​ដ៏​ដែល ។ ភ្លាម​នោះ​មេទាហាន​ក៏​ដាក់​កាំភ្លើង​ចុះ​រួច​ថា​៖

•​ ​ឃើញ​ទេ របៀប​ដែល​ពួក​ឯង​បាញ់កាំភ្លើង​គឺ​វា​អញ្ចឹង​!!