ប៉ូលីស៖ អ៊ំឯងអត់ដាក់កញ្ចក់អញ្ជឹងត្រូវផាក ៤០០០រៀលទើបបាន
អ៊ំ៖ យី អីក៏ថ្លៃម្ល៉េះ យើងអោយតែ ១០០០រៀលទេ (គាត់តថ្លៃ)
ប៉ូលីស៖ មិនបានទេ តាមច្បាប់ត្រូវផាក់ ៤០០០រៀលណាអ៊ំ
អ៊ំ៖ យើសអោយឯងតែ ១០០០រៀលសំណាងហើយ ប្រយ័ត្នតែយើងហៅកូនយើងមក ឯងគ្មានបានម៉ារៀលទេ។ លឺដូច្នេះ លោកប៉ូលីសបុកពោះផើតៗ ហើយគិតក្នុងចិត្តថា កូនរបស់គាត់ពិតជាមានបុណ្យសក្តិធំមិនខាន ទើបគាត់ហ៊ាននិយាយបែបនេះ ដោយមិនហ៊ានប្រថុយ ខ្លាច់អត់លិទ្ធទើបនិយាយថា៖
ប៉ូលីស៖បានៗម៉ាពាន់ក៏ម៉ាពាន់ទៅចុះខ្ជិល។
ភ្លាមៗនោះលោកមេប៉ូលីសធំក៏ស្រែកគំហកពីក្រោយមកថា៖
មេប៉ូលីស៖ មិនបានទេវើយ បើថាអ៊ំឯងមិនសុខចិត្ត ទៅហៅកូនអ៊ំឯងមក។
ពេលនោះលោកអ៊ំក៏បានទូរស័ព្ទហៅកូនគាត់មកមែន ប្រហែលជាកន្លះម៉ោងក្រោយមក កូនគាត់ក៏មកដល់ ដោយនាំមកជាមួយនូវកញ្ចក់មួយគូ មកដាក់អោយគាត់។ បន្ទាប់ពីដាក់កញ្ចក់រួចហើយអ៊ំនោះក៏និយាយថាទៅកាន់ប៉ូលីសថា៖
អ៊ំ៖ឃើញទេយើងប្រាប់ឯងហើយតើថាអោយតែយើងហៅកូនយើងមកឯងនឹងគ្មានបានម៉ារៀលទេសមមុខហើយ។ និយាយហើយគាត់ក៏ជិះម៉ូតូចេញទៅ។