បើ​អូន​អត់​បង​

Posted by chi kheang - -


មាន​ប្តី​ប្រពន្ធ​មួយគូរ បន្ទាប់​ពី​ញុំ​ា​បាយ​ពេល​ល្ងាច​ហើយ ក៏​បណ្តើរគ្នា​លេង​នៅក្នុង​សួនច្បារ

ប្តី អូន​សម្លាញ់​! នៅពេល​បង​ស្លាប់ តើ​អូន​នឹង​រៀបការ​ជាមួយ​បុរស​ម្នាក់​ទៀត​ដែរឬទេ​?

ប្រពន្ធ ដូច​បង​ដឹង​ស្រាប់​ហើយ​ថា អូន​ខ្លាច​ប៉ុណ្ណា​ពេល​អូន​នៅ​ម្នាក់ឯង ដូច្នេះ​អូន​អាច​នឹង​...

ប្តី តើ​អូន​នឹង​អោយ​គេ​បើកឡាន របស់​បង​ដែរឬទេ​?

ប្រពន្ធ ចា​ស​! ខ្ញុំ​ប្រហែល​គិត​ដូច្នេះ​ដែរ

ប្តី តើ​អូន​នឹង​អោយ​គេ​អង្គុយ​កៅអី​ដែល​បង​ចូលចិត្ត​អង្គុយ​ជាងគេ​ដែរឬទេ​?

ប្រពន្ធ ចា​ស​! ប្រហែល​ដែរ​?

ប្តី តើ​អូន​នឹង​អោយ​គេ​ប្រើ​ទូរស័ព្ទ​ដែល​បង​ប្រើ​ដែរឬទេ​?

ប្រពន្ធ អាច​នឹង​បែប​ហ្នឹង​ដែរ​!

ប្តី តើ​អូន​នឹង​អោយ​គេ​ស្លៀក​សំលៀក​បំពាក់រ​បស់បង​ដែរឬទេ​?

ប្រពន្ធ ទេ​! មិន​អាច​ទេ ព្រោះ​គាត់​ទាប ហើយ​ធាត់​ជាង​បង​ឯង

ប្តី អុ​ញ​!!!