ខ្ញុំ​ធ្លាប់​សាក​ហើយ

Posted by chi kheang - -


មាន​បុរស​ពីរ​នាក់​កំពុង​អង្គុយ​និយាយ​គ្នា​ក្នុង​បារ​មួយកន្លែង ។​

​បុរស​ទី​១ ជីវិត​អាពាពិពាហ៍​របស់​ខ្ញុំអ​ស់​រសជាតិ​បាត់ទៅហើយ​

​បុរស​ទី​២ ម៉េច​លោក​មិន​រក​រសជាតិ​ប្លែក​ថ្មី​អោយ​ជីវិត​ខ្លះទៅ សាក​រក​ដៃគូ​ម្នាក់​ទៀត​ទៅ​មើល​!

​បុរស​ទី​១ ចុះបើ​ប្រពន្ធ​ខ្ញុំ​ដឹង​?

​បុរស​ទី​២ ងាប់​ហើយ ឆ្នាំ ២០១១​ទៅ​ហើយ​ណា លោក​និយាយ​ប្រាប់​នាង​ត្រង់ៗ​ទៅ​

​បុរស​ទី​១​ពេល​ត្រលប់​មក​ផ្ទះ​វិញ ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា “​អូន​សំលាញ់​! បង​គិតថា បើ​បង​មាន​ដៃ គូ​ម្នាក់ទៀត​ជីវិត​អាពាពិពាហ៍​របស់​យើង​ប្រហែល​ជា​ស្រស់ថ្លា​ឡើងវិញ​” ។ នាង​ជា​ប្រពន្ធ​បែរមុខ​មក​ហើយ​

និយាយថា “​បំភ្លេច​វា​ចោល​ចុះ ខ្ញុំ​ធ្លាប់​សាក​ហើយ អត់​បាន​ផល​ទេ​..”