រឿង​រូត

Posted by chi kheang - -


មាន​ស្រី​ស្អាត​ម្នាក់​កំពុងតែ​ឡើង​ឡានក្រុង​អនាធិបតេយ្យ​មួយ​នា​ពេល​ព្រឹក​ព្រលឹម ដោយ​មាន​មនុស្ស​ជាច្រើន​ប្រជ្រៀត​គ្នា​ដើម្បី​ចូល​ក្នុង​ឡាន ។ នាង​លើកជើង​ឡើង​ពិបាក​ណាស់​ព្រោះ​ថ្ងៃ​នេះ​នាង​ស្លៀកសំពត់​ខ្លី​រឹប​រាង​ត្រឹម​គល់ភ្លៅ ទើប​នាង​ព្យ​យាម​លូកដៃ​ទៅ​រូត​សំពត់​ខាងក្រោយ ៤ ទៅ ៥​ដង​អោយ​វា​ឆែក​បន្តិច​ដើម្បី​ងាយស្រួល​ឡើង ។

មាន​បុរស​ម្នាក់​នៅ​ពីក្រោយ​នាង​បាន​រុញ​គូថ​នាង​អោយ​ឡើង​លើ​ឡានក្រុង​នោះ ។ ដោយ ខ្លួន​ជា​ស្រី​ក្រមុំ​ផង អៀន​ផង ខ្មាស់​ផង ទើប​នាង​ស្តីអោយ​បុរស​នោះ​ថា “​លោក​ឯង​អាង អី​បាន ជា​មក​ចាប់​រុញ គូថ​របស់ខ្ញុំ​?” បុរស​ម្នាក់​នោះ​ចាប់ផ្តើម​មួរ​ម៉ៅ​តិចៗ ហើយ​ក៏​តប​ថា “​ចុះ​នាង​វិញ អាង​ស្អី​!!! បាន​ជា​មក​រូត​ខោ​ខ្ញុំ​...!”