មនុស្ស​អស្ចារ្យ​

Posted by chi kheang - -


នៅក្នុង​តំបន់​ជនបទ​ស្រុក​ស្រែចំការ​មួយ​កន្លែង​មាន​បុរស​ម្នាក់​គំ​រិះ​ខ្លាំងណាស់ គាត់​បាន​ប្រើ​ប្អូនប្រុស​គាត់​អោយ​ទៅ​ទិញ​ស្រា ដោយ​មិន​បាន​អោយ​លុយ​មួយ​រៀល​សោះ ព្រោះ​គាត់​ចង់​អោយ​ប្អូន​របស់​គាត់​ចេញ​លុយ​ទាំងអស់ ។

ប្អូន​៖​ ​ ​អត់​លុយ​ធ្វើ​យ៉ាងម៉េច​ទិញ​ស្រា​កើត​?

បុរស​គំ​រិះ​៖​ ​យកលុយ​ទៅ​ទិញ​ស្រា​អ្នកណា​ក៏​គេ​ធ្វើ​បាន​ដែរ ប៉ុន្តែ​បើ​អត់​លុយ​ហើយ​ទិញ​ស្រា​បាន អាណឹង​ទើប​គេ​ហៅ​ថា​មនុស្សអ​ស្ចា​រ្យ​” ។

ឮ​បែប​នេះ​ប្អូន​គាត់​ក៏​ដើរ​ចេញ​ទៅ​បាត់​មួយ​សន្ទុះ ហើយ​ក៏​កាន់​ដប​ទទេ​មកវិញ ។ គាត់​ឆ្ងល់​ហើយ​ក៏​សួរ​៖

បុរស​គំ​រិះ​៖​ ​អ្ហែង អោយ​អញ​ផឹក​អី​ហា៎ បើ​មាន​តែ​ដប​ទទេ​នឹង​!”

ប្អូន​៖​ ​ ​អា​ផឹក​ស្រា​ក្នុដ​បដែល​មាន​ស្រា​អ្នកណា​ក៏​អាច​ផឹក​បានដែរ តែបើ​ផឹកស្រា​ក្នុង​ដប​ដែល​គ្មាន ស្រា​បាន អាហ្នឹង​ទើប​គេ​ហៅថា​មនុស្ស​អស្ចារ្យ​” ។