ស្ត្រីមា្នក់ឡើងជិះឡានក្រុងដោយក្នុងដៃបីកូនង៉ែតរបស់នាង ។ អ្នកបើកឡានក្រុងនិយាយទៅកាន់នាងថា “អូយខ្ញុំមិនដែលឃើញកូនង៉ែតណាអាក្រក់មើលយ៉ាងនេះទេពីមុនមក” ។ ស្ត្រីនោះដើរទៅអង្គុយនៅខាងក្រោយដោយមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ហើយនាងបាននិយាយទៅកាន់បុរសម្នាក់អង្គុយក្បែរនាងថា អ្នកបើកឡាននេះមើលងាយគាត់ ។ បុរសនោះក៏ខឹងអ្នកបើកឡានដែរ ហើយបាននិយាយទៅកាន់ស្ត្រីនោះភ្លាមថា “ទៅ ទៅស្តីអោយគាត់ភ្លាមទៅ ចាំខ្ញុំជួយបីស្វាអោយ” ។