ខ្ញុំ​នឹង​ក្លាយទៅជា​តៃកុង​ឡាន

Posted by chi kheang - -


ក្មេងប្រុស​ដ៏​គួរ​អោយ​រំខាន​ម្នាក់ បាន​ឡើង​ជិះ​លើ​រថយន្តក្រុង​មួយ ហើយ​អង្គុយ​នៅ​លើ​កៅអី​ខាងមុខ ក្រោយ​តៃកុង​ឡាន ។ មួយសន្ទុះ​ក្រោយមក ក្មេង​ប្រុស​នោះ​ចាប់ផ្តើម​ស្រែក​៖

•​ ​ប្រសិនបើ​ប៉ា​របស់ខ្ញុំ​ជា​គោ​ឈ្មោល ម៉ាក់​របស់​ខ្ញុំ​ជា​គោ​ញី ខ្ញុំ​នឹង​ក្លាយទៅជា​កូន​គោ​
​តៃកុង​ឡាន​ធុញទ្រាន់​នឹង​សំលេង​ដ៏​គួរ​អោយ​រំខាន​របស់​ក្មេង​ប្រុស​នោះ​ណាស់ ក្រោយមក​ទៀត​ក្មេងប្រុស​នោះ​ក៏​ស្រែក​ទៀត​ថា​៖

•​ ​ប្រសិនបើ​ប៉ា​របស់ខ្ញុំ​ជា​ដំរី​ឈ្មោល ម៉ាក់​របស់​ខ្ញុំ​ជា​ដំរី​ញី ខ្ញុំ​នឹង​ក្លាយទៅជា​កូនតំរី

​ក្មេង​ប្រុស​នោះ​ពុំ​បាន​បញ្ឈប់​នូវ​សំដី​របស់​វា​ឡើយ ហើយ​បន្ត​ស្រែក​ជាមួយនឹង​ឧទាហរណ៍ សត្វ​បី​ប្រភេទ​ទៀត រហូត​ដល់​តៃកុង​ឡាន​ខឹង​យ៉ាងខ្លាំង រួច​ស្រែក​ដាក់​ក្មេង​នោះ​ថា​៖

•​ ​ប្រសិនបើ​ឪ​របស់​ឯង​ជា​អ្នក​ប្រមឹក ហើយ​ម្តាយ​របស់​ឯង​ជា​ស្រី​លក់​ខ្លួន​?​តើ​ឯង​ទៅ​ជា​ស្អី​?

​ក្មេង​ប្រុស​នោះ​ថា​៖

•​ ​ខ្ញុំ​នឹង​ក្លាយទៅជា​តៃកុង​ឡាន