ស្ត្រី៖ ព្រះជាម្ចាស់អើយ! ប្តីរបស់អូនមកវិញហើយ ឆាប់ឡើង យកខោអាវរបស់បងលោតតាមបង្អួចភ្លាម ។
បុរស៖ មានភ្លៀងនៅខាងក្រៅ បងមិនអាចលោតបានទេ ។
ស្ត្រី៖ ទេមិនបានទេ ប្រសិនបើគាត់ចាប់បាន គាត់នឹងសម្លាប់យើងទាំងពីរ ព្រោះគាត់មានកាំ ភ្លើង ។
បុរសលឺដូច្នេះ ក៏សំរេចចិត្តលោតតាមបង្អួច កាន់ខោអាវរត់កាត់ភ្លៀងចូលទៅក្នុងដងវិថីដែលគេកំពុងរត់ម៉ារ៉ាតុង ។ អ្នករត់ម៉ារ៉ាតុងមានចំនួនប្រមាណជាង ៥០០នាក់ ។ គាត់ព្យាយាមរត់តាមបណ្តោយផ្លូវ ទៅតាមលទ្ធភាព ដែលគាត់អាចធ្វើទៅបាន ជាមួយនឹងអ្នករត់ម៉ារ៉ាតុងទាំងនោះ ។
អ្នករត់ម៉ារ៉ាតុងទាំងអស់សង្កេតមើលបុរសនោះគ្រប់ៗគ្នា ។ ដោយការអត់ទ្រាំឆ្ងល់ពុំបាន មួយសន្ទុះក្រោយមកអ្នករត់ម៉ារ៉ាតុងម្នាក់សួរគាត់ថា៖
អ្នករត់ម៉ារ៉ាតុងទី១៖ លោកតែងតែរត់ម៉ារ៉ាតុងទាំងខ្លួនស្រាតដូច្នេះកន្លងមកមែនទេ?
បុរស៖ បាទ! វានឹងធ្វើអោយខ្ញុំមានអារម្មណ៍អស្ចារ្យណាស់នៅពេលដែលខ្យល់មកប៉ះ ស្បែករបស់ខ្ញុំនៅពេលកំពុងរត់ ។
អ្នករត់ម៉ារ៉ាតុងទី២៖ តើលោកតែងតែរត់កាន់បង្វិចខោអាវបែបនេះរហូតមកមែនទេ?
បុរស៖ អូបាទ! ព្រោះក្រោយពេលរត់ ខ្ញុំអាចស្លៀកសំលៀកបំពាក់ទៅផ្ទះវិញបាន ។
អ្នករត់ម៉ារ៉ាតុងទី៣៖ តើលោកតែងតែពាក់ស្រោមអនាម័យ នៅពេលដែលលោកកំពុងរត់ឬ?
បុរស៖ អូរអត់ទេ ខ្ញុំពាក់តែនៅពេលភ្លៀងប៉ុណ្ណោះ
អ្នករត់ទាំងអស់គ្នា៖ អូ!!!